14/12/2022
---------------
ដោយមានការឯកភាពពី លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ចាត់ឱ្យលោក សយ សុផល នាយករងរដ្ឋបាលស្រុក ដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរភូមិ ឃុំអណ្ដូងទឹក ឃុំកណ្តោល បានចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើការបើកបន្ទប់ថែទាំអ្នកជំងឺ និងឱសថស្ថាន ក្នុងមូលដ្ឋាន ឃុំអណ្ដូងទឹក និង ឃុំកណ្តោល ស្រុកបូទុមសាគរខេត្តកោះកុង ។
ក្រោយពីក្រុមការងារបានចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាព លើការបើកបន្ទប់ថែទាំអ្នកជំងឺ និងឱសថស្ថាន ក្នងមូលដ្ឋាន ឃុំអណ្ដូងទឹកនិង ឃុំកណ្តោល មានចំនួន១៣ ទីតាំង ។
ក្រុមការងារបានណែនាំឱ្យលោកគ្រូ អ្នកគ្រូពេទ្យ ដែលបើក ឬរៀបចំបើកថ្មី បន្ទប់ថែទាំអ្នកជំងឺ និងឱសថស្ថាន មកសុំច្បាប់ ឬបន្តសុពលភាព វិញ្ញាបនបត្រ ប្រកបអាជីវកម្មបន្ទប់ថែទាំអ្នកជំងឺ និងឱសថស្ថាន នៅការិយាល័យច្រកចេញតែមួយ នៃរដ្ឋបាលស្រុកបូទុមសាគរ ឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
--------------------------
ថ្ងៃពុធ ៦ រោច ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២
December 14, 2022
អង្គរ ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ណពិភពលោក (Angkor recognized as UNESCO's World Heritage List)
កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (Cambodia became a member of the United Nations)