រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំក្រុមការងារ បើកវេទិកាសាធារណៈ នៅភូមិកោះស្រឡៅ ។

ថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោកស្រី លិ ឡាំង មេឃុំកោះកាពិបានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះបើកវេទិកាសាធារណៈ ស្តីពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុច នៅភូមិកោះស្រឡៅ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ លោកស្រីបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះនៅក្នុងមូលដ្ឋានបានចំនួន ០៦គ្រួសារ និងពន្យល់បន្ថែមដល់ពួកគាត់អំពីកូនដែលមានអាយុ១៥ឆ្នាំ និងអត្តសញ្ញាណប័ណ្ណថ្មីនៅអធិការដ្ឋាននគរបាលស្រុកកោះកុង ៕

អត្ថបទទាក់ទង