ព្រឹកថ្ងៃសៅរ៍ ២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង តំណាងដោយលោក ឡុង គឹមថា ប្រធានការិយាល័យលំនៅឋាន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ អោម អេម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ នៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។