លោក សុខ ភិរម្យ អភិបាលស្រុក លោក លឹម សែងច័ន្ទ អធិការនគរបាលស្រុក និងលោក រស់ ស៊ីថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក បានចុះពិនិត្យទីតាំងដីរដ្ឋត្រូវចុះបញ្ជី និងពិនិត្យស្ថានភាពនៅផ្សារប៉ាក់ខ្លងអំពីបញ្ហាប្រព័ន្ធលូបង្ហូរទឹក ព្រមទាំងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមានការចូលរួមពីលោកមេឃុំប៉ាក់ខ្លង ជំទប់ទី១ និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ។
ថ្ងៃសៅរ៍ ២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២