នាថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២២ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំមន្ត្រីរាជការដែលមាន លោក ពូន សុខហឿន ប្រធានការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ រួមជាមួយមន្រ្តីរាជការ ជាប្រធាននិងអនុប្រធាការិយាល័យជំនាញ់ផ្សេងៗ ចំនួន ០៥ រូប ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ លោកជំទាវ អោម អេម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដែលបាបទទួលអនិច្ចកម្មកាលពីថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ក្ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៣និង៥៣នាទីរសៀល ក្នុងជន្មាយុ៧៥ឆ្នាំ ដោយ រោគាពាធ។
មរណៈភាពរបស់ លោកជំទាវ អោម អេម គឺជាការបាត់បង់ដ៏ធំធេងនូវម្តាយបង្កើត ម្តាយក្មេក ជីដូន និង ជាទីម្លប់ដ៏ត្រជាក់ត្រជុំនៃក្រុមគ្រួសារទាំងមូល ដែលធ្លាប់តែផ្តល់កម្លាំងកាយចិត្ត បីបាច់ថែរក្សា អប់រំ ទូន្មាន ដល់កូនចៅប្រកបដោយគន្លងធម៌ ពេលនេះ លោកជំទាវ បានឃ្លាតឆ្ងាយ ឥតមានពេលត្រឡប់វិញបាន។
ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណៈទុក្ខដោយក្តី សង្វេកស្រណោះនិងអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសព យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិស បួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ អោម អេម សូមបានចាប់បដិសន្ធិនិងសោយសុខ ក្នុង សុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕