លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំប្រតិភូខេត្តកោះកុង ដែលមានសមាសភាព តំណាងមន្ទីរពាណិជ្ជកម្មខេត្ត សភាពាណិជ្ជកម្មខេត្ត គយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ក្រុមទំនាក់ទំនងច្រកទ្វារព្រំដែន និងអាជីវករ ពាណិជ្ជករ ក្នុងខេត្តកោះកុង ចូលរួមក្នុងកម្មវិធី ការផ្គូរផ្គងអាជីវកម្ម (Business Matching) សហការ រវាងសហគ្រិនមកពីភាគខាងកើតប្រទេសថៃ កម្ពុជា និងវៀតណាម។
ក្នុងកម្មវិធីនោះដែរ មានការអញ្ជើញចូលរួម ចំនួន៣ប្រទេស គឺប្រទេសថៃ វៀតណាម និងថ្នាក់ដឹកនាំខេត្តកោះកុង បាត់ដំបង និងខេត្តពោធិសាត់ របស់ព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ ការផ្គូរផ្គងអាជីវកម្ម (Business Matching) រៀបចំធ្វើឡើងនៅសណ្ឋាគារ Trat City ស្ថិតក្នុងខេត្តត្រាត ប្រទេសថៃ៕
ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី December 8, 2022