រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ កម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលឃុំត្រពាំងរូង បានចុះល្បាត សួរសុខទុក្ខប្រជាពលរដ្ឋ និងបានប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីត្រៀមអនុវត្តន៍ តួនាទី ភារកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងមានផែនការទប់ស្កាត់បានទាន់ពេលវេលា។