រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីដែលរាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ផ្តល់ជូនក្រុមហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ធ្វើការវិនិយោគអភិវឌ្ឍ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីចុះកំណត់ព្រំដីទំហំ ៦២៣៤ហិកតា ដែលរាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍ផ្លាស់ប្តូរទីតាំងដី និងផ្តល់ជូនក្រុមហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ដើម្បីធ្វើការវិនិយោគអភិវឌ្ឍ។ ទីតាំងដីដែលរាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ផ្ដល់ ជូននេះមានទីតាំងស្ថិតនៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ និងភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា និងការចុះពិនិត្យទីតាំងដី លោក សុខ សុទ្ធី បានណែនាំឱ្យលោកប្រធានមន្ទីរបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីតំណាងក្រុមហ៊ុន ចុះអនុវត្តការងារតាមការណែនាំរបស់ក្រសួងបរិស្ថាន និងចុះបោះបង្គោលព្រំដីបន្តតាមចំណុចនិយាមកាដែលក្រសួងបរិស្ថានបានប្រគល់ជូន៕
ថ្ងៃអង្គារ ៦ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ November 29, 2022

អត្ថបទទាក់ទង