រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ឆ្នាំ២០២២

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ឆ្នាំ២០២២។

ក្នុងឱកាសនោះផងដែរ លោកអភិបាលរង បានលើកឡើងថា ក្នុងពិធីពិព័រណ៌ផលិតផលខ្មែរ សូមបងប្អូនជួយទិញផលិតផលខ្មែរ និងចូលរួមលើកទឹកចិត្តផលិតផលខ្មែរ ដែលបានដាក់តាំងនៅទីនេះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។ ផលិតផលខ្មែរយើងដែលកំពុងដាក់តាំងនាពេលនេះសុទ្ធតែមានគុណភាព និងជាផលិតផលរបស់ខ្មែរ មកពីគ្រប់ខេត្ត ជាពិសេសខេត្តកោះកុងរបស់យើងតែម្តង។ ខ្ញុំសង្ឃឹមថាក្រោយពិធីពិព័រណ៌ផលិតផលខ្មែរនាពេលនេះ បងប្អូនប្រជាពលរដ្ឋទាំងពិតជាបន្តគាំទ្រ និងលើកផលិតផលខ្មែរ ដែលអាចលើកតម្លៃ និងលើកស្ទួយទៅលើទីផ្សារកាន់តែទូលំទូលាយបន្ថែមទៀត៕
ថ្ងៃអង្គារ ៦ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ November 29, 2022

អត្ថបទទាក់ទង