កាលពី សៅរ៍ ៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ឋសករាជ ២៥៦៦ត្រូវនឹងថ្ងៃ សោរ៏ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២វេលាម៉ោង ៩ និង០០នាទីព្រឹក
លោក ង៉ែត ឡឹង ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តកោះកុងបានដឹកនាំលោក-លោកស្រី អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីទាំងអស់ក្នុងមន្ទីរអប់រំ អញ្ជើញសួរសុខទុក្ខលោក ខៀវ ផន ប្រធានការិយាល័យ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋដែលកំពុងសម្រាកព្យាបាលបន្តនៅផ្ទះ និងបាននាំយកថវិកាសប្បុរសធម៌ដែលទទួលបានពីបុគ្គលិករួមអាជីពទៅប្រគល់ជូនគ្រួសារអ្នកជំងឺផងដែរ។ (អត្ថបទ៖ ឡុច ភារុន)