រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ត ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាតៃក្រោម បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលាឃុំតាតៃក្រោម។

ឃុំតាតៃក្រោម៖ ថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទីព្រឹក លោក អ៊ូ ឆេនឆៃវិសាន្ត ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណ្ណតិទី៥ ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាឃុំតាតៃក្រោម ដោយមានការចូលរួមពី ៖សមាជិក្រុមប្រឹក្សាឃុំ,ប៉ុស្តិ៍នរគបាលរដ្ឋបាលតាតៃក្រោម,ជំនួយការឃុំ,មេភូមិ អនុភូមិ,ប៉ុស្តិ៍សុខភាពតាតៃ,លោកនាយយកសាលា,និងតំណាងសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម សមាសភាពចូលរួមសរុបចំនួន ១៤នាក់ ស្រី០៣នាក់ នៅសាលាឃុំតាតៃក្រោម ស្ថិតក្រោមរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ កូរ៉ុមក្រុមប្រឹក្សាឃុំចូលរួម
២- ពិនិត្យ និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៥
៣- ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាឃុំ
៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយកាណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋបាលឃុំ
៥- លើកទិសដៅការងារខែបន្ទាប់
៦- បញ្ហាផ្សេងៗ

អត្ថបទទាក់ទង