រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច សកម្មភាពចុះហាមឃាត់សំណង់លេីទឹករបស់ប្រជាពលរដ្ឋមួយកន្លែង​ ដែលពុំទាន់សុំច្បាប់អនុញ្ញាតសាងសង់ស្ថិតនៅភូមិកោះស្ដេច​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

​រដ្ឋបាលឃុំកោះស្ដេច

​ លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ បានចាត់តាំង​ លោក​ ស៊ន​ ស្រិញ​ ជំទប់ទី១​ ដឹកនាំក្រុមការងារ​ ចុះហាមឃាត់សំណង់លេីទឹករបស់ប្រជាពលរដ្ឋមួយកន្លែង​ ដែលពុំទាន់សុំច្បាប់អនុញ្ញាតសាងសង់​ និងបានធ្វេីការណែនាំ​ ពន្យល់ទៅម្ចាស់សំណង់អោយគាត់ផ្អាកការសាងសង់ជាបណ្ដោះអាសន្ន និងត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ​ ទេីបម្ចាស់សំណង់អាចសាងសង់បន្តបាន ស្ថិតនៅភូមិកោះស្ដេច​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។
​ ជាលទ្ធផលក្រោយពីអាជ្ញាធរបានធ្វេីការណែនាំទៅម្ចាស់សំណង់​ គាត់ក៏បានយល់ព្រមផ្អាកការសាងសង់​ និងយល់ព្រមសុំច្បាប់អនុញ្ញាតសាងសង់ពីអាជ្ញាធរ។

ថ្ងៃអង្គារ ១៤ រោច ខែកត្តិក ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃកោរ
November 22, 2022

អត្ថបទទាក់ទង