រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុប ប៉ាស្សារី នាយករដ្ឋបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំពង្រឹង និងបែងចែកការងារទទួលជួយក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ឆ្នាំ២០២២

ថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុប ប៉ាស្សារី នាយករដ្ឋបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំពង្រឹង និងបែងចែកការងារទទួលជួយក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ឆ្នាំ២០២២ ដែលរៀបចំដោយរដ្ឋបាលខេត្តកោះកុង ។ វេទិកាផ្សព្វផ្សាយនេះនឹងរៀបចំឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបរិវេណសួនច្បារមុខជាប់ស្នាក់ការគណបក្សខេត្តកោះកុង។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង