លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងជាអនុប្រធានគណៈកម្មាធិកាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង និងលោក សុខ ភិរម្យ អភិបាលរងស្រុក បានដឹកនាំកម្លាំង ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ ដែលមានទីលំនៅចំនុចវាលតាភូ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង នៅមណ្ឌលសុខភាពត្រពាំងរូង សមាសភាពចូលរួមមាន លោក អ៊ឹង ទូច អនុប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង លោក ស្រី សឿ សាវី សមាជិកអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង លោក ហាយ សារឹទ្ធិ សមាជិកអនុសាខាកាកបាទក្រហមកម្ពុជាស្រុក កោះកុង លោក សៀង ហ៊ អធិការនគរបាលស្រុក។
ប្រភព : រដ្ឋបាលស្រុកកោះកុង