រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៥ ឆ្នាំ២០២២ របស់ខ្លួន នៅសាលាឃុំជ្រោយប្រស់ ។

ឃុំជ្រោយប្រស់: ថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ នាទីព្រឹក ក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៥ ឆ្នាំ២០២២ របស់ខ្លួន ក្រោមអធិបតីភាពលោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ និងមានការអញ្ជើញចូលរួមពី  លោក លោកស្រី ក្រុមប្រឹក្សាឃុំ ០៤នាក់ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ និង ជំនួយការរដ្ឋបាលឃុំ មេភូមិទាំង០២ ភូមិ ប្រធានប៉ុស្តិ៍សុខភាព នាយកសាលាទាំង០២ នាក់ និងលោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំជ្រោយប្រស់ *របៀបវារៈ១.ពិនិត្យកូរ៉ូម២.បើកកិច្ចប្រជុំ៣.ពិនិត្យ និងអនុម័តរបៀបរៈ៤.ពិនិត្យ និងអនុម័តលើកំណត់ហេតុ ៥.ពិនិត្យ និងអនុម័តរបាយការណ៍ ប្រចាំខែតុលា៦.លើកផែនការសកម្មភាពទៅខែបន្ទាប់៧.បញ្ហាផ្សេងៗ៨.បិទអង្គប្រជុំ  មានសមាសភាពចូលរួមចំនួន ១៥នាក់ ស្រី ០៣នាក់ នៅសាលាឃុំជ្រោយប្រស់ ស្រុកកោះកុងខេត្តកោះកុង ។

អត្ថបទទាក់ទង