រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកិច្ចការនារីខេត្ត ចុះតាមដាន និងវាយតម្លៃ ទាក់ទងនឹងកិច្ចការពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមានរបស់ប្រជាកសិករនៅភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល

មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយអង្គការសង្គ្រោះកុមារ (Save the Children) បានចុះតាមដាន និងវាយតម្លៃ ទាក់ទងនឹងកិច្ចការពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមានរបស់ប្រជាកសិករ តាមរយៈការចុះសម្ភាសតាមខ្នងផ្ទះ ចំនួន ០៦គ្រួសារ នៅភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ក្នុងគោលបំណង៖

១-សិក្សាការយល់ដឹង ការអនុវត្ត និងបញ្ហាប្រឈមផ្សេងៗរបស់ប្រជាកសិករ អំពីកិច្ចការពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមាន។

២-លើកទឹកចិត្តអាណាព្យាបាលឱ្យបង្កើនការវិនិយោគលើកុមារ ធានាឱ្យកុមារបានទៅរៀនទៀងទាត់ មានសម្លៀកបំពាក់សមរម្យ ទទួលបានការថែទាំសុខភាព និងរបបអាហារគ្រប់គ្រាន់។

៣-លើកទឹកចិត្ត និងជំរុញគ្រួសារកសិករជួយផ្សព្វផ្សាយបន្តដល់សហគមន៍។

#ភូមិជ្រោយ #ឃុំបឹងព្រាវ #ស្រុកស្រែអំបិល

ថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២

អត្ថបទទាក់ទង