រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរងស្រុក​កោះកុង បានដឹកនាំក្រុមការងារអ្នកវាយតម្លៃគម្រោងអាហារូបត្ថម្ភ ចូលរួមវគ្គបណ្តុះបណ្តាល អំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល នៃកម្មវិធីវាយតម្លៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់

ស្រុកកោះកុង ៖ ថ្ងៃពុធ ៨ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាល​ស្រុកកោះកុង និងជា​អនុប្រធាន​ក្រុមការងារ​អាហារូបត្ថម្ភ បានដឹកនាំក្រុមការងារអ្នកវាយតម្លៃគម្រោងអាហារូបត្ថម្ភ ចូលរួមវគ្គបណ្តុះបណ្តាល អំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល នៃកម្មវិធីវាយតម្លៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ នៅលើទូរស័ព្ទឆ្លាតវៃ និងថេបប្លេត ដល់អ្នកប្រើប្រាស់ថ្នាក់ក្រុង ស្រុក ដែលរៀបចំដោយក្រុមការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នៃលេខាធិការដ្ឋាន គ.ជ.អ.ប រយៈពេល ០២ថ្ងៃ ថ្ងៃទី១៥​-១៦ ខែវិច្ឆិកា ឆ្នាំ២០២២​ នៅខេត្តកំពត។

សមាសភាពចូលរួមមាន​លោក លោកស្រី​ក្រុមការងារ​គម្រោង នៃ​លេខាធិការដ្ឋាន គ.ជ.អ.ប ក្រុមការងារអាហារូបត្ថម្ភខេត្តកោះកុង កំពុងឆ្នាំង និង​ក្រុមការងារនៃស្រុកគោលដៅ ជុំទី១ និងទី២ នៃខេត្តកោះកុង និង​ខេត្តកំពង់ឆ្នាំង។​

អត្ថបទទាក់ទង