រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សំ សំអុល នាយករង​សាលាស្រុក​កោះកុង បានដឹកនាំបុគ្គលិកការិយាល័យអប់រំ យុវជន និងកីឡាចូលរួមក្នុងវគ្គសិក្ខាសាលា ស្តីពីយុទ្ធសាស្រ្តសហគមន៍សាលារៀន

ស្រុកកោះកុង៖ ថ្ងៃចន្ទ ៦រោច ខែកក្តិក ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២២ យោងតាមចាត់តាំងរបស់​រដ្ឋបាលស្រុកកោះកុង លោក សំ សំអុល នាយករង​សាលាស្រុក​កោះកុង បានដឹកនាំបុគ្គលិកការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកកោះកុងចំនួន ៣នាក់ និង
នាយកសាលាមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាគោលដៅចំនួន ៨សាលា ព្រមទាំងគណៈកម្មការគ្រប់គ្រងសាលាទាំង៨ ចូលរួមវគ្គសិក្ខាសាលា  ស្តីពីយុទ្ធសាស្រ្តសហគមន៍សាលារៀន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

អត្ថបទទាក់ទង