រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានសហការជាមួយអាជ្ញាធរភូមិ  បានចុះធ្វើវេទិកាសាធារណៈអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចជូនដល់ប្រជាពលរដ្ធនៅក្នុង ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ

ថ្ងៃចន្ទ ៦រោច ខែកត្តិកឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩:៣៥ នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានសហការជាមួយអាជ្ញាធរភូមិ  បានចុះធ្វើវេទិកាសាធារណៈអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចជូនដល់ប្រជាពលរដ្ធនៅក្នុង ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម÷
១/ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
២/ គ្មានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនិងអំពើហិង្សាក្នុងគ្រួសារ
៣/គ្មានគ្រោះថ្នាក់ចរាចរណ៍
៤/ ជំរុញឲ្យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហូរសុពលភាពនិងអ្នកគ្រប់អាយុ១៥ឆ្នាំឡើងទៅទៅធ្វើនៅអធិការក្រុង។
៥/អំពីការបង្ការទប់ស្កាត់នៃការឆ្លងវីរុសcovid-19 ជាពិសេសប្រភេទវីរុសបំលែងថ្មីអូរមីក្រុង ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ៣កុំ ៣ការពារ ជាប់ជានិច្ច។
+ដោយមានការចូលរួម:
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៤ រូប លោកអនុភូមិ ២
លោកស្រីជំនួយការភូមិ២ ប្រជាពលរដ្ធចំនួន ១១នាក់ស្រី០៥នាក់។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង