រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក អ៊ូច ពន្លក ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត តំណាងលោក សោម សុធីរ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាច របស់ការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី ខេត្ត

ថ្ងៃចន្ទ ៦ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២:០០នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក អ៊ូច ពន្លក ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត តំណាងលោក សោម សុធីរ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាច របស់ការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី ខេត្ត ជូនដល់ការិយាល័យប្រជាពលរដ្ឋក្រុង ការិយាល័យច្រកចេញចូលតែមួយក្រុង ក្រុមប្រឹក្សាសង្កាត់ ស្មៀន ជំនួយការស្មៀនសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ មេភូមិ ជំនួយការភូមិ និងប្រជាពលរដ្ឋមួយចំនួននៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
កិច្ចប្រជុំផ្សព្វផ្សាយនេះបានរៀបចំឡើងនៅសាលាសង្កាត់ដងទង់។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង