រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឧត្តមសេនីយ៍ទោ សុខសុវត្តិ​ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងថ្នាក់ដឹកនាំអញ្ជើញចូលរួមប្រជុំសប្តាហ៍តាមប្រព័ន្ធ zoom នៅអគារប្រជុំ ប៊ុន លើត

នៅទីបញ្ជាការលោកមេបញ្ជាការ និងថ្នាក់ដឹកនាំអញ្ជើញប្រជុំប្រចាំសប្តាហ៍តាមប្រព័ន្ធវីដេអូបញ្ជូនរូបភាព(Zoom) ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣។ ក្រោយពីជំនាញបានអានរបាយការណ៍ និងការចូលរួមមតិពីគ្រប់បណ្តាកងឯកភាពចំណុះរួច ឯកកឧត្តម ប្រធានគណៈអធិបតី បានធ្វើការបូកសរុប និងដាក់ទិសដៅបន្ត ដោយផ្តោតសំខាន់លើភារកិច្ច របស់កងទ័ពត្រូវចូលរួមការពារ ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងចូលរួមការពារដាច់ខាតនូវសន្តិភាព ដែលជាទ្រព្យសម្បត្តិដ៏មហាសាល។
ថ្ងៃចន្ទ ៦ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ November 14, 2022

អត្ថបទទាក់ទង