រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានចុះធ្វើការសម្របសម្រួល ការសិក្សាស្រាវជ្រាវរបស់និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន ០៦នាក់ ស្រី០៤នាក់

​ រដ្ឋបាលឃុំកោះស្ដេច

​ តាមការចាត់តាំងពីលោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ លោក​ ស៊ន​ ស្រិញ​ ជំទប់ទី​១​ បានដឹកនាំអនុភូមិ​កោះស្ដេច​ ចុះធ្វេីការសម្របសម្រួល​ការចុះសិក្សាស្រាវជ្រាវ របស់និស្សិតសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញចំនួន​ ០៦នាក់​ ស្រី​ ០៤នាក់​ លេីប្រធានបទស្ដីពី​ ឥរិយាបថអ្នកទេសចរនៃទេសចរណ៍បៃតង​ និងនិរន្តភាព​ នៅលេីកោះស្ដេច​ ស្ថិតនៅក្នុងភូមិកោះស្ដេច​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​។ ក្រុមនិស្សិត​ នឹងធ្វេីការសម្ភាសទៅលេី​ អាជីវករ​ និងអ្នកទេសចរដែលមកកម្សាន្ត​នៅលេីកោះស្ដេច​ ចំនួន​ ១៩៦នាក់​ ដេីម្បីសិក្សាស្វែងយល់អំពីការយល់ដឹងពីបរិស្ថាន​ ការព្រួយបារម្ភអំពីបរិស្ថាន​ អាកប្បកិរិយាចំពោះទេសចរណ៍បៃតង​ គោលបំណងក្នុងការចូលរួមទេសចរណ៍បៃតង​ និងឥរិយាបថ​ទេសចរណ៍ដែលទទួលខុសត្រូវចំពោះបរិស្ថាន។

ថ្ងៃសៅរ៍ ៤រោច​ ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០២២ November 12, 2022

អត្ថបទទាក់ទង