រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអនុគណៈកម្មកម្មការចំពោះចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអនុគណៈកម្មកម្មការចំពោះចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង។

ក្រោយពីស្តាប់រតាមរបាយការណ៍របស់ក្រុមហ៊ុន លោកអភិបាលរង បានលើកឡើងថា តំណាងក្រុមហ៊ុនទាំងអស់ត្រូវត្រៀមរៀបចំ និងជូនដំណឹងដល់កម្មករ និយោជិតទាំងអស់មកទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តបង្កើនភាពស៉ាំ។ ដូច្នេះយើងត្រូវត្រៀមក្រុមគ្រូពេទ្យ ២០នាក់ និងកម្លាំងស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ២០នាក់ សម្រាប់បញ្ចូលទិន្នន័យ សរុប ៥៥នាក់ ត្រូវរៀបចំចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងករណីចាក់មិនអស់ត្រូវចាក់បន្តនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២បន្តទៀត៕
ថ្ងៃសុក្រ ៣ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ November 11, 2022

អត្ថបទទាក់ទង