រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានបើកិច្ចប្រជុំដេញថ្លៃស្ពានបេតុថ្មើរជើងមួយខ្សែរ ដែលមានទីតាំងនៅចំនុច (កោះមូល) ស្ថិតនៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។

ថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្រី លិ ឡាំង មេឃុំកោះកាពិ និងជាប្រធានគណៈកម្មការលទ្ធកម្ម បានបើកកិច្ចប្រជុំដេញថ្លៃគម្រោងស្ពានបេតុងថ្មើរជើងប្រវែង ៨៣.២ម ទទឹង៣ម កម្រាស់១០០ម.ម និងស្លាកសញ្ញាគម្រោង១ ដែលមានទីតាំងនៅចំនុច (កោះមូល) ស្ថិតនៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលប្រើបា្រស់មូលនិធិឃុំឆ្នាំ២០២២  ។

សមាសភាពចូលរួម មន្ត្រីបច្ចេកទេសសាលាខេត្ត លោកស្រី មេឃុំ គណៈកម្មការលទ្ធកម្មឃុំ ស្មៀនឃុំ មេភូមិ ជំនួយការឃុំ និងក្រុមហ៊ុនដេញថ្លៃ ។

ក្រុមហ៊ុនដេញថ្លៃរួមមាន ៖

១. ក្រុមហ៊ុន លីម អ៊ូ

២. ក្រុមហ៊ុន សំណង់ ជា សុងលី

៣. ក្រុមហ៊ុន ពៅ ផល្លា

ជាលទ្ធផលនៃការដេញថ្លៃគម្រោង ក្រុមហ៊ុនដែលទទួលបានលទ្ធផលឈ្មះបានទៅលើក្រុមហ៊ុន លីម អ៊ូ លើតម្លៃទាបជាងគេលំដាប់លេខ១ ចំនួន ១១០,៧០០,០០០៛ (មួយរយដប់លាន ជិតសិបពាន់លានរៀល) ៕

អត្ថបទទាក់ទង