រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់ បានចូលរួមប្រជុំជាមួយប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល

# រដ្ឋបាលឃុំព្រែកខ្សាច់ 

ឆ្នាំពីពាន់ម្ភៃពី ខែវិច្ឆិកា ថ្ងៃទីដប់មួយ វេលាម៉ោង ៨:៣០ នាទីព្រឹក លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានចូលរួមប្រជុំជាមួយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ដោយមានការអញ្ជើញចូលរួមពីលោកស្រី ចាន់ រតនា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ និងលោកស្រីសៀង ឆវី អនុប្រធានការិយាល័យបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ និងលោក សន ច័ននរូ អនុប្រធានការិយាល័យសហគមន៍នេសាទ ។
ដើម្បីប្រជុំសម្របសម្រួលជំរុញ និងតាមដានការអនុវត្ត ការគ្រប់គ្រង និងអភិរក្សធនធានជលផល (ក្តាមសេះ និងក្តាមថ្ម ) ក្នុងសហគមន៍នេសាទឃុំព្រែកខ្សាច់ សមាសភាពអញ្ជើញចូលរួមមានចំនួន ១៩ នាក់ ស្រី ៦នាក់ ។

====================
ថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២

អត្ថបទទាក់ទង