រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ បានចុះល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ

ឃុំជ្រោយប្រស់: ថ្ងៃពុធ ១រោច ខែកត្តិក  ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍ដឹកនាំដោយលោក វ/ត្រី សេក ជន នាយប៉ុស្តិ៍ បានចុះល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ០១លើក ០៦ខ្នងផ្ទះ មនុស្សរួម ១៧នាក់ ស្រី ០៨នាក់ នៅចំនុច ឡាំប៉ក់ ស្ថិតក្នុងភូមិជ្រោយប្រស់ ស្រុកកោះកុង និងបានដាក់កម្លាំងការពារនៅការិយាល័យពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតថ្មី បានប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ដើម្បីទ្រសភាពការណ៍ផ្សេងៗ ។

ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង