ស្រុកកោះកុង ៖ ថ្ងៃចន្ទ ១៤ កើត ខែកត្តិក ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង រួមជាមួយក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋ បរិស័ទជិតឆ្ងាយ ចូលរូមពិធីដង្ហែកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ចូលវត្តព្រះពុទ្ធកោះកុងក្នុង(ហៅវត្តកោះកុងក្នុង) ស្ថិតនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។