នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាម្ចាស់ផ្ដើមបុណ្យអង្គកឋិនទានសាមគ្គី វត្តរស្មីសាមគ្គីគិរីទ័ពជាងទ័ពជាង និងក្រុមគ្រួសារ ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក នាយករដ្ឋបាលសាលាស្រុក ព្រមទាំងមន្ត្រីរាជការអង្គភាពការិយាល័យជុំវិញស្រុក បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ដនៅវត្តរស្មីសាមគ្គីគិរីទ័ពជាង ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព វឿន រិទ្ធី






