លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក លោក សុខ ភិរម្យ អភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក អជ្ញាធរភូមិឃុំ ការិយាល័យជំនាញ និងមន្រ្តីរាជការនៃរដ្ឋបាលស្រុកមណ្ឌលសីមាទាំងអស់ បានចូលរួមដង្ហែរកឋិន វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តគង្គារាម (ហៅវត្តកោះប៉ោ) ស្ថិតភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដឹកនាំដោយ ឯកឧត្ដម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ។
ថ្ងៃអាទិត្យ ១៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២