នាថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញរួមមាន លោក ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវលំជនបទ ចុះសហការជាមួយក្រុមការងារអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ) សិក្សាស្ថានភាពខ្សែផ្លូវជនបទ ១ខ្សែ ប្រវែង ៣,៧០០ម៉ែត្រ ទទឹងខ្នងលើ ០៥ម៉ែត្រ ដែលខូចខាត នៅក្នុងចំណុច ភូមិឈូកដីស្តុក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីធ្វើការជួសជុលបន្ទាន់នៅក្នុងឆ្នាំ ២០២២ ក្រោមប្រភពថវិការឆ្នាំ២០២២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបានចុះត្រួតពិនិត្យការដ្ឋានថែទាំផ្លូវលក្ខណៈខួប ឆ្នាំ២០២២ ផ្លូវ០១ខ្សែ ប្រវែង ៨,០០០ម៉ែត្រ ផ្លូវសំឡូតពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង៕