រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំស្តីពីការបើកសំណើដេញថ្លៃលើគម្រោងចំនួន២

ថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំស្តីពីការបើកសំណើដេញថ្លៃលើគម្រោងចំនួន២ ដូចខាងក្រោម៖
១/ ការងារជួសជុលលូមូលដោះទឹកប្រវែង ៧៥០ម៉ែត្រ អង្កត់ផ្ចិត ០,៨ម៉ែត្រ និងរីហ្គា ៤២កន្លែង ស្ថិតនៅ ភូមិ២ និងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
២/ការងារជួសជុលអាគាររដ្ឋបាលសាលាក្រុង ដែលមានទទឹង ៧,៥ម៉ែត្រ បណ្តោយ ២២,៥ម៉ែត្រ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ។ ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការលទ្ធកម្មក្រុង ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងតំណាងសហគ្រាសដែលបានដាក់សំណើដេញថ្លៃ។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង