ថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២
លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ ចូលរួមកិច្ចប្រជុំជ្រើសរើសលក្ខណៈ វិនិច្ឆ័យជាអាទិភាព និងរកដំណោះស្រាយ ដើម្បីកែលម្អសេវាទាំងបីប្រភេទអោយកាន់តែប្រសើរ ជាមួយក្រុមការងារសម្របសម្រួលគណនេយ្យភាពសង្គម ដែលមានសមាសភាពចូលរួមពីសំណាក់ ៖
- នាយកសាលាបឋមសិក្សាទាំងបី នៃឃុំកោះកាពិ
- តំណាងប៉ុស្តិ៍សុខភាពឃុំ
- តំណាងប្រជាពលរដ្ឋមួយចំនួននៅក្នុងឃុំ សរុបចំនួន ២៨ ស្រី០៧នាក់ នៅសាលាឃុំកោះកាពិ។