លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំលោក លោកស្រី អភិបាលរងស្រុក កងកម្លាំងចម្រុះ ការិយាល័យជំនាញជុំវិញស្រុក មន្រ្តីរាជការ ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង មេភូមិ អនុភូមិ ប្រជាការពារ យុវជន ស.ស.យ.ក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចុះធ្វើអនាម័យសំអាតបរិស្ថានតាមដងផ្លូវជាតិលេខ៤៨ ចាប់ពីចំណុចគល់ស្ពានត្រើយខាងលិច រហូតដល់ច្រកទ្វាព្រំដែនអន្តរជាតិចាំយាម និងពីកែងព្រះបាទជ័យវរ្ម័នទី៧ ហូតដល់សាលាឃុំប៉ាក់ខ្លង។
ថ្ងៃព្រហស្បតិ៍ ១០ ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២
វេលាម៉ោង ៨:០០នាទីព្រឹក