នៅថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែ វិច្ចិកា ឆ្នាំ ២០២២
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងលោកម៉ែន សាម៉េត ប្រធានផ្នែករដ្ឋបាល-គណនេយ្យ មន្ទីរពេទ្យ បានចុះពិនិត្យមើលដំណើរការសាងសង់បន្ទប់ថែទាំ ព្យាបាលអ្នកជំងឺអនាថា គ្មានទីពឹងមានជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ នៅមន្ទីរពេទ្យបង្អែកខេត្រកោះកុង ដែលបានមកពីការចូលរួមចំណែកឧត្ដម្ភដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសប្បុជនជាច្រើន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី/បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។