ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ប្រចាំខែតុលា ឆ្នាំ២០២២ និងលើកទិសដៅសម្រាប់អនុវត្តន៍បន្ត ដឹកនាំដោយលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ៣១នាក់ ស្រី ០៥នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង