រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៨ ឆ្នាំទី១ អាណាត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក ដែលមានការអញ្ជើញចូលរួមពី លោកភិបាលស្រុក រដ្ឋបាលឃុំទាំង៣ កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ការិយាល័យជុំវិញស្រុក មន្ត្រី នៃរដ្ឋបាលស្រុក សរុប ចំនួន ២៨ នាក់ ស្រី ៧នាក់។
ប្រភព : រដ្ឋបាលស្រុកគិរីសាគរ