រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរ ចុះពិនិត្យការស្នើសូម សេវាបន្ទប់ពិគ្រោះ ព្យាបាលជំងឺទូទៅ ចំនួន ០១ ទីតាំង ស្ថិតនៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស សេវាថែទាំ និងព្យបាលមាត់ធ្មេញ  ចំនួន ០១ ទីតាំង ស្ថិតនៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស និងសេវាបន្ទប់ថែទាំជំងឺ ចំនួន ០១ ទីតាំង ស្ថិតនៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ

លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក បានចាត់លោក ជា ប៊ុនធឿន អភិបាលរងស្រុក ទទួលបន្ទុកខាងវិស័យសុខាភិបាល ដឹកនាំក្រុមការងារ រួមមានការិយាល័យច្រកចេញចូលតែមួយ ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម មណ្ឌលសុខភាពគិរីសាគរ ប៉ុស្តិ៍សុខភាពភ្ញីមាស អាជ្ញាធរភូមិ ឃុំ និងកម្លាំងនគរបាលប៉ុស្តិ៍ ចុះពិនិត្យការស្នើសូមសេវាបន្ទប់ពិគ្រោះ ព្យាបាលជំងឺទូទៅ ចំនួន ០១ ទីតាំង ស្ថិតនៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស សេវាថែទាំ និងព្យបាលមាត់ធ្មេញ ចំនួន ០១ ទីតាំង ស្ថិតនៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស និងសេវាបន្ទប់ថែទាំជំងឺ ចំនួន ០១ ទីតាំង ស្ថិតនៅភូមិពាមកាយ ឃុំកោះស្តេច សរុបចំនួន ០៣ ទីតាំង។
…………………………………………………………………………..
ថ្ងៃពុធ ៩ កើត ខែកត្តិក ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២
November 2, 2022

អត្ថបទទាក់ទង