រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារដឹកនាំដោយលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចុះបើកប្រអប់សំបុត្របញ្ចេញមតិប្រចាំខែតុលា

ក្រុមការងារដឹកនាំដោយលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចុះបើកប្រអប់សំបុត្របញ្ចេញមតិប្រចាំខែតុលា។

ការស្រង់ព័ត៌មានត្រឡប់ប្រចាំខែ ពីប្រអប់សំបុត្របញ្ចេញមតិគឺជាយន្តការមួយដើម្បីឆ្លុះបញ្ចាំងពីការពេញចិត្តរបស់អតិថិជនចំពោះការបម្រើសេវារបស់ក្រុមគ្រូពេទ្យ ឬចំណុចខ្វះខាត ដើម្បីដោះស្រាយ កែលម្អរឱ្យការបម្រើសេវាសុខាភិបាលរបស់មន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង។

ប្រអប់សំបុត្របញ្ចេញមតិ និងសំបុត្រសម្រាប់បញ្ចេញមតិ មានដាក់នៅតាមជញ្ជាំងខាងមុខនៃអគារតាមផ្នែកនីមួយៗ ។ សូមបង ប្អូនប្រជាពលរដ្ឋដែលមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង មុនពេលចេញពីមន្ទីរពេទ្យ សូមចូលរួមបញ្ចេញមតិតាមរយៈប្រអប់សំបុត្រ ឱ្យបានគ្រប់ៗគ្នាៗ។

អត្ថបទទាក់ទង