ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ជៀន សុខខេង និងលោកស្រី មូល ស្រីលិស ដែលមានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភថវិកាចំនួន ២០ដុល្លារ ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង តាមរយៈលោក ប៉ែន បូរ៉ាស៊ី ដើម្បីចូលរួមចំណែកចំណាយលើការសាងសង់បន្ទប់ថែទាំ ព្យាបាលអ្នកជំងឺអនាថា គ្មានទីពឹង ដំណាក់កាលធ្ងន់ធ្ងរចុងក្រោយ នៅក្នុងមន្ទីរពេទ្យ។
ថ្ងៃសុក្រ ៤ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ October 28, 2022