លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការប្រតិបត្តិការសឹកកោះកុង និងជា ប្រធាន ស.អ.ក ខេត្ត រួមជាមួយក្រុមការងារ តំណាង លោកឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្ត និងជាអនុប្រធានស.អ.ក និងអាជ្ញាធរមូលដ្ឋាន បានចូលរួម ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤ លានរៀល និងថវិកាផ្ទាល់របស់លោកជំទាវឣភិបាលខេត្ត ចំនួន ៥០ម៉ឺន រៀល រួមជាមួយថវិកាចំនួន ៣៩ម៉ឺនរៀល និងគ្រឿងបរិភោគមួយ ចំនួនទៀត ដែលបានមកពីសប្បុរសជន ឣង្គភាពនានា មកប្រគល់ជូនដល់គ្រួសារសព លោក ប៊ូ លីន (ហៅ រី) យោធាចូលនិវត្តន៍ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។