ញត្តិថ្កោលទោស
យើងខ្ញុំទាំងអស់គា្ន ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកោះកុង សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ ទណ្ឌិតជាប់ទោសក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបន្ត ប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្ត្រខ្មែរទូទាំងប្រទេស ដោយជនក្បត់ជាតិ សម រង្ស៊ី បានចោទប្រកាន់ថា ព្រះមហាក្សត្រជាជនក្បត់ជាតិ និងស្តេចស្រុកខ្មែរគ្មានមនសិការជាតិ សូម្បីតែបន្តិច ។យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិតជាប់ទោសក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ខាងលើនេះចំពោះ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរទូទាំងប្រទេស ពិតជាមិនអាចទទួលយកបាន និងអត់ឱនឱ្យ ទណ្ឌិត ជាប់ទោសក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ថ្លើមពាសមេឃនេះបានដាច់ខាត។យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើ ទណ្ឌិតជាប់ទោសក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងជាទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្សពួកដែលបានចូលរួមចំណែក គាំទ្រការប្រមាថ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនអាចលើកលែងឲ្យបានឡើយ។យើងខ្ញុំទាំងអស់គ្នាជាប្រជារាស្ត្រខ្មែរ សូមប្រកាសជាឱឡារិកគាំទ្រ គោរព ដង្ហែ ដើរតាម អង្គព្រះមហាក្សត នៃព្រះរាជណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍ ពីព្រោះព្រះអង្គជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្ត្រខ្មែរ។យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនយោបាយជ្រុលនិយម របស់ជនក្បត់ជាតិ៣ជំនាន់ឱ្យអស់ពីកម្ពុជាដើម្បីរក្សាសន្តិភាព ស្ថេរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ខ្មែរទូទាំងប្រទេស។