រដ្ឋបាលឃុំពាមក្រសោប បានទទួលក្រុមការងារនៃក្រសួងបរិស្ថាន ដឹកនាំដោយ លោក ឡុង សុវណ្ណារិទ្ធ ដោយសហការ ជាមួយមន្ទីរបរិស្ថាន និងមន្ទីរអភវឌ្ឍន៍ជនបទខេត្តកោះកុង ដើម្បីជួបជាមួយក្រុមប្រឹក្សាឃុំ និងភូមិ និងគណៈកម្មការសហគមន៍ ប្រជុំពិគ្រោះយោបល់អំពីការផ្គត់ផ្គង់ទឹក និងការងារអនាម័យ ដើម្បីផ្តល់គម្រោងសាងសង់បង្គន់អនាម័យ១កន្លែង មាន៤បន្ទប់ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ។
នៅសាលប្រជុំសាលាឃុំពាមក្រសោប
ថ្ងៃសុក្រ ៤កើត ខែតុលា ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នា២០២២