រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកិច្ចការនារីខេត្តកោះកុង អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយមន្ដ្រីរបស់សហភាពការងារកម្ពុជា នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត

លោកស្រី ទួន វណ្ណលីដា ប្រធានការិយាល័យការពារផ្លូវច្បាប់ និងលោកស្រី កាយ សារៀម ប្រធានការិយាល័យសមភាពយេនឌ័រ និងព័ត៌មាន តំណាងលោកស្រីប្រធានមន្ទីរ បានអញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយមន្ដ្រីរបស់សហភាពការងារកម្ពុជា ក្នុងគោលបំណង ស្វែងយល់អំពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញ របស់មន្ទីរកិច្ចការនារីខេត្ត ដល់ស្ដ្រីដែលជាពលករទេសន្តប្រវេសន៍ ដើម្បីរៀបចំផែនការ និងកិច្ចសហការនាថ្ងៃមុខ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកោះកុង។

រសៀល ថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង