រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពរបស់មន្ត្រី/បុគ្គលិក មន្ទីរពេទ្យបង្អែកខេត្តកោះកុង ជួយថែទាំ ងូតទឹក សម្អាតខ្លួនប្រាណ បញ្ចុកអាហារ ជំនួសសាច់ញាតិ ដល់អ្នកជំងឺអនាថា ដែលមានស្ថានភាពធ្ងន់ធ្ងរ មិនអាចដើរបាន

អ្នកជំងឺជាជនអនាថានៅតែជាបន្ទុកដ៏ធំរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្នុងការចំណាយថវិកា ផ្គត់ផ្គង់អាហារ និងការថែទាំ ជាពិសេសអ្នកជំងឺជាជនអនាថាដែលមានស្ថានភាពធ្ងន់ធ្ងរ មិនអាចដើរបាន។

មន្ត្រី/បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុង មិនត្រឹមតែបម្រើសេវាថែទាំ ព្យាបាលអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈប៉ុណ្តោះទេ ថែមទាំងជួយបញ្ចុកចំណីអាហារ ងូតទឹក សំអាតខ្លួនប្រាណ(ជំនួសសាច់ញាតិអ្នកជំងឺ) ប្រចាំថ្ងៃដល់អ្នកជំងឺអនាថាគ្មានទីពឹង និងអ្នកជំងឺអនាថាធ្ងន់ធ្ងរដំណាក់កាលចុងក្រោយជាច្រើនរាប់មិនអស់ ទោះប្រឡាក់ប្រឡូកដោយទឹកនោម លាមក និងមានក្លិនមិនល្អផ្សេងៗ… ។

ដោយមន្ទីរពេទ្យង្អែកខេត្តកោះកុងតែងតែជួបនូវបញ្ហាលំបាកបែបនេះ មន្ទីរពេទ្យមានផែនការរៀបចំសាងសង់ជាបន្ទប់សម្រាក ថែទាំ ព្យាបាល សម្រាប់អ្នកជំងឺអនាថា គ្មានទីពឹង ដោយមានការគៀរគរ ចូលរួមជាថវិកា ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រី/បុគ្គលិកមន្ទីរពេទ្យ និងសប្បរសជននានា ។

ខាងក្រោមជាសកម្មភាពខ្លះៗរបស់មន្ត្រី/បុគ្គលិក មន្ទីរពេទ្យ ជួយថែទាំ ងូតទឹក សម្អាតខ្លួនប្រាណ បញ្ចុកអាហារ ជំនួសសាច់ញាតិ ដល់អ្នកជំងឺអនាថា ដែលមានស្ថានភាពធ្ងន់ធ្ងរ មិនអាចដើរបាន។

ថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២ ។

អត្ថបទទាក់ទង