រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៥ ឆ្នាំទី១របស់ក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំភ្ញីមាស

……………………………………………
រដ្ឋបាលឃុំភ្ញីមាស ក្រោមការចាត់តាំងរបស់លោក ឡុញ សុផល មេឃុំភ្ញីមាស លោកស្រី ទិត ជាត្រា ជំទប់ទី១ឃុំ និងជាប្រធានអង្គប្រជុំបានបើកកិច្ច ប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៥ ឆ្នាំទី១ របស់របស់ក្រុមប្រឹក្សាឃុំ ។ មានរបៀបវារ:ប្រជុំដូចខាងក្រោម

១/.ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែមុន
២/.ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២២
៣/.អានរបាយការណ៍តាមភូមិ និងប៉ុស្ដិ៍រដ្ឋបាលឃុំ
៤/.ផ្សព្វផ្សាយសេច្ចក្ដីជូនដំណឹងលេខ៤២/២២ស.ជ.ណ របស់រដ្ឋបាលខេត្តកោះកុង
៥/.ពិភាក្សាបញ្ហាផ្សេងៗ និងដំណោះស្រាយសមាសភាពចូលរួមមានដូចជា ជំទប់ទី២ឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ អនុភូមិ សមាជិកភូមិទាំងបី នាយករងសាលាពាមកាយ អ្នកគ្រូតំណាងសាលាតានី ភ្នាក់ងារកសិកកម្មឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ និងតំណាងប្រជាពលរដ្ឋ (ដូចមានក្នុងបញ្ជីវត្តមានភ្ជាប់ជូនជាមួយ ) សរុប១៨នាក់ ស្រី៨នាក់

ថ្ងៃចន្ទ១៤រោច ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២

អត្ថបទទាក់ទង