នៅព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ មន្ទីរពេទ្យង្អែកខេត្តកោះកុង បានរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត ( CME )ប្រចាំសប្តាហ៍ អំពីការព្យាបាលដោយប្រើប្រាស់Insulin លើអ្នកជំងឺទឹកនោមផ្អែម (Insulin Treatment in Diabete) ដែលធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត សោ ដាប្រធានផ្នែកជំងឺទឹកនោមផ្អែម នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយមានវត្តមានអញ្ជើញចូលរួមពីលោក វេជ្ជ. ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យ និងថ្នាក់ដឹកនាំតាមផ្នែក ព្រមទាំងមន្ត្រី/បុគ្គលិកមន្ទីរពេទ្យផងដែរ។ ការធ្វើបទបង្ហាញនេះដើម្បីរំលឹក និងចែករំលែកចំនេះដឹងដល់គ្នាទៅវិញទៅមកទាក់ទងនឹងការអភិវឌ្ឍបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ ក្នុងគោលដៅបង្កើន និងពង្រឹងគុណភាព ប្រសិទ្ធភាពនៃការថែទាំ ព្យាបាលក្នុងមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជាទីទំនុកចិត្តដល់ប្រជាជន និងស្របទៅតាមចំណុចមួយនៃបេសកកម្មរបស់មន្ទីរពេទ្យ <មន្ទីរពេទ្យជាគ្រឹះស្ថានបណ្តុះបណ្តាលធនធានមនុស្ស> ។