ថ្ងៃសុក្រ ១១ រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុងក្រោមធិបតីភាពលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងក្រុង លោកនាយក លោកស្រីនាយករង លោក លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលក្រុង លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំងបី និងលោក លោកស្រីមេភូមិទាំង១១ នៃក្រុងខេមរភូមិន្ទ ។ កិច្ចប្រជុំនេះបានផ្ដោតសំខាន់ទៅលើសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដងទង់ និងតាមផ្លូវសាធារណៈនានា បញ្ហាសំណង់ និងអនាម័យបរិស្ថានទូទាំងក្រុងខេមរភូមិន្ទ។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#













