លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល ដឹកនាំដោយលោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ បានចុះពង្រឹងការអនុវត្តច្បាប់ស្ដីពីព្រៃឈើ ដល់គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើភ្នំទ័ពជាង និងសមាជិកសហគមន៍ព្រៃឈើ។ កិច្ចប្រជុំផ្សព្វផ្សាយប្រព្រឹត្តទៅនៅស្នាក់ការសហគមន៍ព្រៃឈើភ្នំទ័ពជាង ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួម សរុបចំនួន ៣០ នាក់ ស្រី ០៩ នាក់។