រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ

​ រដ្ឋបាលឃុំកោះស្ដេច

​ ​លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ បានដឹកនាំ​ លោកជំទប់ទី១​ លោកស្រី​សមាជិកក្រុមប្រឹក្សាឃុំ​ ស្មៀនឃុំ​ មេភូមិ​ អនុភូមិ​ ជំនួយការភូមិ​ ជំនួយការឃុំ​ ដេីម្បីចូលរួមកិច្ចប្រជុំផ្សព្វផ្សាយពីសេចក្ដីណែនាំ​ ស្ដីពីបែបបទ​ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ​ ដោយមានការសម្របសម្រួលពី​ លោក​ យ៉ាង​ រិទ្ធីរ៉ា​ ប្រធានការិយាល័យផែនការ​ និងគាំទ្រឃុំ​ និងលោក​ លឿន​ សុខណាន​ អនុប្រធានការិយាល័យផែនការ​ និងគាំទ្រឃុំ​ សមាសភាពចូលរួម​ ១៣​ នាក់​ ស្រី​ ០២​ នាក់​ នៅសាលាឃុំកោះស្ដេច។

ថ្ងៃពុធ ៩ រោច ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២
October 19, 2022

អត្ថបទទាក់ទង