រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ប៊ុនធឿន អភិបាលស្ដីទី ស្រុកគិរីសាគរបានអញ្ជើញ ជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យកោះស្ដេច

លោក ជា ប៊ុនធឿន អភិបាលស្ដីទី និងលោក ខាន់ សុភាន់ អនុប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុក បានអញ្ជើញ ជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យកោះស្ដេច ចំនួន១៨នាក់ ស្រី ០៨នាក់មុនការប្រឡងបាក់ឌុប៕ ក្នុងការសំណេះសំណាលនេះដែរ លោកអភិបាលស្ដីទី ក៏បានមានមតិផ្ដាំផ្ញើ ឲ្យប្អូនៗខិតខំប្រឹងប្រែងរៀនសូត្រ និងថែរក្សាសុខភាពឲ្យបានល្អ ដោយអាកាសប្រែប្រួល ពិសេសការញ៉ាំចំណីអាហារសូមប្រុងប្រយ័ត្ន ព្រោះថ្ងៃប្រឡងកាន់តែខិតចូលមកដល់ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ និងសូមជូនពរប្អូនៗ ប្រឡងជាប់ បាននិទ្ទេសល្អគ្រប់ៗគ្នា។
…………………………………………………………………………..
ថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២

អត្ថបទទាក់ទង